General Commissariat of National Police
.

ក្រុមកីឡាករបាល់ទះបុរស ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា ឆ្នាំ២០២៥ 

Loading

ខេត្តព្រៃវែង ៖  ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមកីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាមួយក្រុមកីឡាករបាល់ទះ  រដ្ឋបាលស្រុកពាមជរ ដោយទទួលបានជ័យជំនះ ក្នុងលទ្ធផល ៣សិតទល់ និង ០   ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា ឆ្នាំ២០២៥  ។ ការប្រកួតនេះធ្វើឡើងនៅ កីឡដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ៕