General Commissariat of National Police
.

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងធ្វើបទបង្ហាញស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០២៤-២០២៥)

Loading

ព្រះវិហារ ៖ ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងធ្វើបទបង្ហាញស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០២៤-២០២៥) របស់ស្នងការដ្ឋាននគរបាលខេត្ត។

ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីអធិការ អធិការរងក្រុង/ស្រុកទង ០៨ និងមន្រ្តីចំណុះស្នងការដ្ឋាននគរបាលខេត្តសរុបប្រមាណ ១៥៩នាក់ ស្រី ១៨នាក់ ៕