ខេត្តព្រៃវែង៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ក្រុមកីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការប្រកួត ជាមួយក្រុមកីឡាករបាល់ទះ រដ្ឋបាលស្រុកកំចាយមារ ដោយទទួលបានជ័យជំនះ ក្នុងលទ្ធផល ៣សិតទល់ និង ១សិត កក់កៅអីឡើងទៅកាន់វគ្គពាផ្តាច់ព្រ័ត្រ ជួបជាមួយ ក្រុមបាល់ទះរដ្ឋបាលស្រុក ពាមជរ នៃ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា ឆ្នាំ២០២៥។
សូមបញ្ជាក់ថាការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះនិងធ្វើឡើងនៅ កីឡដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៩៖០០នាទីព្រឹក ៕