General Commissariat of National Police
.

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ចេវ ហាក់ ដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងដកបទពិសោធន៍ការងាររឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងទិសដៅបន្ត

Loading

រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងដកបទពិសោធន៍ការងាររឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងដាក់ទិសដៅបន្ត នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម ស៊ុនតារា អនុប្រធានសេនាធិការ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធានប្រធាននាយកដ្ឋាននគរបាលចរាចណ៍និងសណ្ដាប់ធ្នាប់សាធារណៈ,
លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ, លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាននគរបាលចរាចណ៍និងសណ្ដាប់ធ្នាប់សាធារណៈ,លោកស្នងការរងទទួលការងារចរាចរណ៍រាជធានី-ខេត្តទាំង២៥, លោកនាយការិយាល័យនគរបាលចរាចរណ៍រាជធានី-ខេត្តទាំង២៥ សរុបចំនួន ៧២រូប ៕