រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ដ្រមណ្ឌលព្រះវិហារ កាលពីព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០៖៤០នាទីក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។