General Commissariat of National Police
.

នគរបាលស្រុកឯកភ្នំ នាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់០៧នាក់ អប់រំណែនាំក្នុងមូលដ្ឋាន

Loading

បាត់ដំបង៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៏ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោ កវរ សេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកឯកភ្នំ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងខ្លាឃ្លោក) ០១លើក នៅចំណុចភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៧នាក់ ១-ឈ្មោះ ឆោម ស៊ ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ២-ឈ្មោះ វុន វីរះ ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៣-ឈ្មោះ អឿន ចាន់ ភេទស្រី អាយុ៦២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៤-ឈ្មោះ រស្មី ផានិត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង, ៥-ឈ្មោះទួត សាវី ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៦-ឈ្មោះ កែវ កុម្ភះ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង៧-ឈ្មោះវេ គឹមហាន ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ ។

វត្ថុតាងដកហូតបានរួមមាន៖ កំរាលចាក់ខ្លាឃ្លោកចំនួន ០១ផ្ទាំង, គ្រាប់ខ្លាឃ្លោកចំនួន ០៣គ្រាប់ និងចានគំរបសម្រាប់ក្រឡុកចំនួន០២ ។

ពេលនាំខ្លួនមកធ្វើការសាកសួរ នៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៧នាក់ ខាងលើត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារ មកធានាត្រឡប់ទៅមូលដ្ឋានវិញ៕