General Commissariat of National Police
.

នគរបាលខេត្តព្រៃវែងចុះធ្វើវេទិការអប់រំ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដល់ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

Loading

ព្រៃវែង ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាមបណ្ដាអធិការដ្ឋានទូទាំងខេត្តព្រៃវែង បន្តចុះធ្វើ វេទិការផ្សព្វផ្សាយអប់រំ ដើម្បីផ្សព្វផ្សាយអំពី គោលនយោបាយ ភូមិ -ឃុំ មានសុវត្ថិភាពដល់​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់បន្ថែមទៀត ក្នុងនោះដែរមន្ត្រីនគរបាលខេត្តព្រៃវែង ក៏បានសំណូមពរដល់​ ប្អូនៗសិស្សានុសិស្ស​ និងបងប្អូនប្រជាពលរដ្ឋចូលរួមស្តាប់ និងផ្តល់នូវមតិយោបល់អំពីបញ្ហាប្រឈមនាៗ ដែលជួបប្រទះកន្លងមកហើយនគរបាលមិនបានដឹង ។

លើសពីនេះទៅទៀត នគរបាលខេត្តព្រៃវែងបានណែនាំ នឹងផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋអោយធ្វើការអប់រំណែនាំ ដល់កូនចៅរបស់ពួកគាត់ ឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃ គ្រឿងញៀន បញ្ហាក្មេងទំនើង ដែលជាហេតុនាំឲ្យខូចនៅ អនាគតរបស់ពួកគេ ក៏ដូចដាបំផ្លាញ់ដល់គ្រួសារ និងសង្គមជាតិផងដែរ ។ បន្ថែមពីនេះទៀតកម្លាំងនគរបាលរបស់យើងក៏បានក្រើនរំលឹក នឹងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ជៀសវាងកាកើតឡើងនៅគ្រោះថ្នាក់ជាយថាហេតុ ៕