ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី តាប់ លន ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដ អញ្ជេីញជាអធិបតីបេីកវគ្គបំប៉នជំនាញក្បួននីតិវិធីប្រតិបត្តិការរបស់មន្រ្តីនគរបាលយុត្តិធម៌សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមជាវាគ្មិន ពីលោកឧត្ដមសេនីយ៍ទោ ឡុង ធូ អនុប្រធាន នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ។
សមាសភាពដែលចូលរួមក្នុងវគ្គបំប៉ននិងជាគ្រូឧទ្ទេស រួមមាន ៖ លោកវរសេនីយ៍ទោ ឈុន ហ៊ុយ ស្នងការរង ជំនួយការដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកវរសេនីយ៍ឯក សាយ សំអាត នាយការិយាល័យអនុវត្តនិតិវិធី របស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ លោកវរសេនីយ៍ឯក កៅ ផាត នាយការិយាល័យនគរបាលចរាចរណ៍ខេត្ត លោក លោកស្រី នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកអធិការរង ទទួលផ្នែកសណ្តាប់ធ្នាប់ក្រុង-ស្រុកទាំង ០៩ លោក លោកស្រី នាយ-នាយរងផ្នែក ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៨៨ និងមន្រ្តីមួយចំនួន ទៀត៕