ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង០០នាទី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈស្នងការ ដើម្បីពង្រឹងរបៀបរបបលើការងារដឹកនាំបញ្ជា ត្រួតពិនិត្យ និងដាក់ទិសដៅអនុវត្តបន្ត ដើម្បីឈានទៅរកប្រសិទ្ធភាព និងលទ្ធផលល្អបន្តទៀត ដោយមានការចូលរួមពី លោកស្នងការរង និងលោកអធិការនគរបាលក្រុង/ស្រុកទាំង៥ តាមរយៈប្រព័ន្ធ ZOOM នៅសាលប្រជុំស្នងការដ្ឋាន។