General Commissariat of National Police
.

លោកឧត្ដមសេនីយ៍ទោ ខូវ លី បានទទួលសំណេះសំណាល និងចាត់តំណាងអមដំណើរក្រុមប្រតិភូ ចុះពិនិត្យវាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាលកសាងថ្មីចំនួន ៤ប៉ុស្តិ៍

Loading

ខេត្តឧត្ដរមានជ័យ ៖ ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានទទួលសំណេះសំណាល  និងបានចាត់លោកឧត្ដមសេនីយ៍ត្រី រៀម សរ ស្នងការរងផែនការងារសេនាធិការ និងលោកឧត្ដមសេនីយ៍ត្រី គិត គឹមហុង ស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ អមដំណើរក្រុមប្រតិភូ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ ម៉ម សុភា ស្នងការរង នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភារ និងលោកឧត្ដមសេនីយ៍ត្រី ហាស់ ឌីណា អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ  ចុះពិនិត្យវាយតម្លៃប៉ុស្តិ៍កសាងថ្មី ចំនួន ៤ប៉ុស្តិ៍ ៖
១- ប៉ុស្តិ៍រដ្ឋបាលសង្កាត់បន្សាយរាក់
២- ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សំរោង
៣- ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងប្រាសាទ
៤- ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទំនប់ដាច់ ៕