General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ចាត់លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ប្រគ​ល់​នូវថវិ​កាសមា​គមន៍មិត្តនគរបាលជាតិចំនួន ៦​,០០០ ,០០០៛ (ប្រាំមួយលានរៀល) ជូនដល់ក្រុមគ្រួសារមន្ត្រីនគរបាល ដែលបានទទួលមរណ:​ភាព 

Loading

មណ្ឌលគិរី៖ នារសៀល ថ្ងៃចន្ទទី១២ ខែសីហា ឆ្នាំ២០២៤ នាវេលា ម៉ោង២​និង ៣០នាទី លោក ឧត្តមសេនីយ៍ត្រី ឡេង សោ​ភ័ណ្ឌ ស្នងការរងទទួលការងារផែនធនធាន​មនុ​ស្ស បានជួបសំណេះសំណាល​សួរសុខទុក្ខនិងបានប្រគល់ថវិកាសមាគមន៍មិត្តនគរ​បា​ល​ជាតិ ជូនដល់ក្រុមគ្រួសារ លោកវរសេនីយ៍ត្រី គឹម ដារ៉ា នាយផ្នែកប្រឆាំងបទល្មើសអាជីវកម្ម សេវាកម្មនិងផលិតកម្ម ដែល​លោកបានទទួលមរណ:​ភាពកាលពី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧ​ត្តមសេនីយ៍ត្រី​ ឡេង សោភ័ណ្ឌ ស្នងការរងទទួ​លផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់​ខ្ពស់លោក ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា ស្នង​ការនគ​របាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូល​រួម​ពី លោកវរសេនីយ៍ឯក ម៉ៅ រិទ្ធី នាយ​ការិយា​ល័យបុគ្គលិក ព្រមទាំងលោក លោក​ស្រីនាយ នាយរងការិយាល័យផែនការគណនេ​យ្យ បានធ្វើការប្រគល់ និងទទួលថវិកាសមាគមន៍មិត្តនគរបាលជាតិ ជូនដល់ក្រុមគ្រួសារមន្រ្តីនគរ​បាលដែលគាត់បានទទួលមរណ:​ភាព ថវិកា ចំនួន ៦,០០០ ,០០០៛ (ប្រាំមួយលានរៀល) ។

ក្រោយពីបាន​ធ្វើការប្រគល់ និងទទួ​លនូវថវិកាជូនដល់ក្រុម​គ្រួសារមន្រ្តីនគរបា​ល​ ដែ​លបានទទួលមរណ: រួចមកលោក ឧត្តមសេ​នីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងបានមានប្រ​សា​សន៍ណែនាំ និងសម្តែងការសោកស្តាយ ចំពោះការ​បាត់បង់មន្ត្រីនគរបាល ក៏ដូចជាកងកម្លាំង១រូប និងជាសមាជិក ក្នុងក្រុមគ្រួសារ និងបាន​មានប្រសាសន៍ ផ្តាំផ្ញើរដល់ក្រុមគ្រួសារសូមកាត់ចិត្តទៅ និងទទួ​លយកថវិកាទាំងនេះ យកទៅចាត់ចែងទៅ​តាមតំរូវការ ដោះ​ស្រ័យជីវភាពគ្រួ​សារបានមួយគ្រាផងដែរ ។

មុននិងបញ្ចប់ ​ក្រុមគ្រួសាររបស់មន្ត្រីនគរ​បាល ដែលបានទទួលមរណៈភាពនាពេលនោះដែរ ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារ និងមិត្តស​មាគមន៍នគរបាលជាតិ ដែលបានបង្កើ​តឡើងដោយបានជួយដោះ​ស្រាយ នូវទុក្ខលំបាកដូចក្នុងពេលនេះ និងសូមអោយ ក្រុមការងារទាំង​អស់ជួបតែ ពុទ្ធពរទាំង​បួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពល: កុំបី ឃ្លៀងឃ្លាតឡើយ៕