General Commissariat of National Police
.

ម៉ាឡេស៊ីបញ្ជូនទូកដឹកជនចំណាកស្រុកមីយ៉ាន់ម៉ា ៣០០នាក់ ត្រឡប់ទៅប្រទេសដើមវិញ

Loading

KUALA LUMPUR- ភ្នាក់ងារជាន់ខ្ពស់ម្នាក់បាននិយាយថា ឆ្មាំឆ្នេរសមុទ្រប្រទេសម៉ាឡេស៊ីបានបញ្ជូនទូក០២ដឹកជនចំណាកស្រុកមីយ៉ាន់ម៉ាជិត ៣០០នាក់ ដែលមិនមានឯកសារឱ្យត្រឡប់ទៅវិញ បន្ទាប់ពីត្រូវបានរកឃើញនៅក្នុងស្ថានភាពអស់កម្លាំងដោយសារកង្វះអាហារ និងទឹក។ ភ្នាក់ងារបានបន្តថា អាជ្ញាធរបានផ្តល់អាហារ និងទឹកស្អាតផឹកដល់ជនចំណាកស្រុកបន្ទាប់ពីទូកត្រូវបានរកឃើញកាលពីថ្ងៃសុក្រ ចម្ងាយពីរម៉ាយពីភាគនិរតីនៃឆ្នេរសមុទ្រនៃរីសតកោះLangkawi ម៉ាឡេស៊ី។

អគ្គនាយកកងម៉ារីនលោក Mohd Rosli Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “យើងក៏កំពុងសហការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារអនុវត្តច្បាប់ថៃ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីចលនារបស់ទូក” ។

ឆ្មាំឆ្នេរសមុទ្រមិនបាននិយាយថាតើជនចំណាកស្រុកទាំងនោះជាជនជាតិរ៉ូហ៊ីងយ៉ាឬយ៉ាងណានោះទេ ជនជាតិរ៉ូហ៊ីងយ៉ាជាជនជាតិភាគតិចមូស្លីមដែលសមាជិកភាគច្រើនភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនកាន់សាសនាព្រះពុទ្ធ និងទីជាកន្លែងដែលពួកគេត្រូវបានគេមើលឃើញថា ជាអ្នកជ្រៀតជ្រែកបរទេសមកពីអាស៊ីខាងត្បូង ដែលត្រូវបានបដិសេធមិនទទួលបានសញ្ជាតិ និងប្រឈមនឹងការរំលោភបំពាននៅមីយ៉ាន់ម៉ា។