General Commissariat of National Police
.

លោកឧត្ដមសេនីយ៍ទោ ខូវ លី បានអញ្ជើញចូលរួមកម្មវិធីបន្ថែមម៉ោង បិទ/បើក និងរាប់បាត្រពីរប្រទេស កម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្ដរជាតិជាំស្រងាំ

Loading

ឧត្ដរមានជ័យ ៖ ថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ បានអញ្ជើញចូលរួមកម្មវិធីបន្ថែមម៉ោង បិទ/បើក និងរាប់បាត្រពីរប្រទេស កម្ពុជា-ថៃ ក្រោមអធិបតីភាព ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ដឧត្ដរមានជ័យ និង ឯកឧត្ដម អនុផុង ស៊ុកសំនិត អភិបាល នៃគណៈអភិបាលខេត្ដសុីសាកេត នៅច្រកទ្វារព្រំដែនអន្ដរជាតិជាំស្រងាំ។

លោកស្នងការ ក៏បានដាក់ពង្រាយកម្លាំងការពារ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំដែលចូលរួមក្នុងកម្មវិធី ផងដែរ៕