កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទទី០៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៧ និង៣០នាទី ដោយបានអនុវត្តតាមបទបញ្ជា និងការចង្អុរបង្ហាញរបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង កងកម្លាំងផ្នែក សណ្ដាប់ធ្នាប់សាធារណ: នៃអធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ សុិន ផា អធិការរង ដោយមានការចូលរួមពី៖ នគរបាលចំនួន ០៦នាក់, លោកគ្រូអ្នកគ្រូចំនួន ៩៥នាក់ និងសិក្សានុសិស្សចំនួន ២៤៧០នាក់ ស្រី១៤១១ នាក់ បានធ្វើការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជជាណាចក្រកម្ពុជា និង អនុក្រឹត្យលេខ ៣៩អនក្រ.បក ដល់សិក្សានុសិស្ស នៅអនុវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕