ខេត្តឧត្ដរមានជ័យ ៖ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៧ និង០០នាទី លោកឧត្តមសេនីយ៍ត្រី ពុទ្ធិ ង៉ុប ស្នងការរងផែនការងារសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានដឹកនាំ លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយនាយរង ការិយាល័យ និងមន្ត្រីទាំងអស់ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ៕