ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ដដង្កោ បានឲ្យដឹងថានៅថ្ងៃអាទិត្យ ៧ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានគរបាលខណ្ឌដង្កោ បានចុះផ្សព្វផ្សាយ អំពីគោលនយោបាយ-ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ៖
១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤-គ្មានអំពើអានាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនើង
៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។
ជាពិសេសការងារ ទប់ស្កាត់ បង្ក្រាបក្មេងទំនើងផលប៉ះពាល់ នៃការប្រើ ប្រាស់គ្រឿងញៀន និង ច្បាប់ចរាចរណ៍ ផ្លូវគោក ដល់ ប្រជាពលរដ្ឋចំនួន ៧០នាក់ ស្រី ៤២នាក់ ក្នុងនោះ៖ សង្កាត់ព្រៃស ចំនួន១៤នាក់ (ស្រី៦នាក់) នៅភូមិធម្មត្រ័យ សង្កាត់សាក់សំពៅ ចំនួន១១នាក់ (ស្រី៦នាក់) នៅភូមិក្រាំងតាផូ ៕