ស្វាយរៀង៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ធ្វើជាអធិបតីភាព នៅវិទ្យាល័យ ហ៊ុនសែនសាមគ្គីដូនស ក្នុងកម្មវិធីប្រជុំផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ដោយមានការអញ្ជើញចូលរួមជាគណ:អធិបតី លោកវរសេនីយ៍ទោ ចេវ សុគន្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក, លោកអធិការរង នាយ នាយរងផ្នែកនាយ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក, លោកនាយ នាយករង នាយរងប៉ុស្តិ៍ដូនស និងមន្ត្រី។
ដោយមានការចូលរួមពី លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសរុបវត្តមានចំនួន១៦៣៥ នាក់ស្រី ៨៩០នាក់។ ក្នុងនោះ នគរបាល១៧នាក់ស្រី២នាក់, អាវុធហត្ថ៤នាក់ស្រី០, លោកគ្រូអ្នកគ្រូ៧៣នាក់ស្រី២៣នាក់។ សិស្សានុសិស្ស ១៥៤១នាក់ស្រី ៨៦៥នាក់។ ខ្លឹមសារស្តីពី: ១-ក្មេងទំនើង ២-គ្រឿងញៀន និង៣-ការគោរពច្បាប់ចរាចរណ៍៕