General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប អញ្ជើញដឹកនាំមន្ត្រីកងកម្លាំងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ចូលរួមដាំកូនក្ងោកអមសងខាងផ្លូវខេត្តលេខ១៣៣៣ ក្នុងស្រុកដំណាក់ចង្អើរ

Loading

ខេត្តកែប ៖ នាព្រឹកថ្ងៃចន្ទ ៨ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានលោក លោកស្រី ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ ព្រមទាំងមន្ត្រីកងកម្លាំងនគរបាលខេត្ត ចំនួន២០៧នាក់ អញ្ជើញចូលរួម។

ក្រោយបញ្ចប់ពិធីគោរពទង់ជាតិ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានបន្តដឹកនាំកងកម្លាំងចំណុះស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីពិនិត្យការដ្ឋានគម្រោងជួសជុលផ្លូវខេត្ត លេខ១៣៣៣ និងដាំកូនក្ងោកជាង១,០០០ដើមអមសងខាងផ្លូវ ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ពិធីខាងលើក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ៕