General Commissariat of National Police
.

កម្លាំងអន្តរាគមន៍ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យទាន់ពេលវេលា

Loading

ខេត្តព្រៃវែង ៖ កម្លាំងអន្តរាគមន៍ តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានត្រៀមកម្លាំងរួចជាស្រេចដើម្បី ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទាំងយប់ទាំងថ្ងៃ ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាពល្អ ជូនប្រជាពលរដ្ឋស្របតាមការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលផងដែរ ។

គួរបញ្ជាក់ថា នគរបាលខេត្តព្រៃវែង បានធ្វើយុទ្ធនាការ យ៉ាងសស្រាក់សស្រាំ មិនដកដៃឡើយបោសសម្អាត បញ្ហាគ្រឿងញៀន អំពើលួច-ឆក់ប្លន់ និងអំពើអាណាចារផ្សេងៗ ។
នគរបាលទូទាំងខេត្តព្រៃវែង បន្តចុះល្បាតជាប្រចាំ ហើយបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា និងលុបបំបាត់ឲ្យអស់ នៃក្រុមក្មេងទំនើង ដែលតែងតែដើរ អុកឡុក ប្រព្រឹត្តអំពើពាលាអាវ៉ាសែនៅតាមភូមិ-ឃុំ និងតាមដងផ្លូវសំខាន់ៗនានា បង្កភាពអសន្តិសុខ ក្នុងសង្គម ធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច និងព្រួយបារម្ភពីមុន ឱ្យអស់ពីក្នុងមូលដ្ឋាន ៕