General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ដឹកនាំកិច្ចប្រជុំគណ:ស្នងការ នៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

Loading

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំគណ:ស្នងការ និងបានដាក់ចេញនូវគោលការណ៍សំខាន់ៗមួយចំនួនក្នុងកិច្ចប្រជុំ ដើម្បីបន្ដជំរុញការអនុវត្តការងារជំនាញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលមានរបៀបវារៈដូចខាងក្រោម:

១-ត្រួតពិនិត្យ វឌ្ឍនភាពលើការអនុវត្តការងារជំនាញ

២-ផ្សព្វផ្សាយគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ ដើម្បីយកទៅអនុវត្ត

៣-ពង្រឹងតួនាទី ភារកិច្ចតាមផែនជំនាញនីមួយៗ

៤-ពង្រឹងការចុះដឹកនាំការងារជំនាញ នៅតាមអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង១០

៥-ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ

៦-លើយកបទពិសោធន៍ បញ្ហាប្រឈម នឹងដំណោះស្រាយ

៧-ដាក់ចេញនូវវិធានការ អនុវត្តក្នុងទិសដៅបន្ដ ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕