ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០២៤ អំឡុងពេលគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងបរិ វេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានថ្លែងទៅកាន់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាន ដែលកំ ពុងមានវត្តមាននៅទីនេះថា កងកម្លាំងនគរបាលជាតិនៅទីនេះ ត្រៀមខ្លួនរួចជាស្រេចនិងប្តេជ្ញាការការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដីនិងការពារឱ្យបានដាច់ខាតនូវ រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងដោយការបោះឆ្នោតដោយប្រជាពលរដ្ឋនៅកម្ពុជា ។
លោកបានបញ្ជាក់ថា៖ ចាប់ពីពេលនេះតទៅកងកម្លាំងនគរបាលនៅគ្រប់អង្គភាពចំណុះស្នងការដ្ឋានត្រៀមលក្ខណៈគ្រប់គ្រាន់ទាំងមធ្យោបាយ សម្ភារៈគ្រឿងបំពាក់ ចេញប្រតិបត្តិការ ២៤ម៉ោងលើ២៤ម៉ោង នៅពេលទទួលបាននូវបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ហើយប្តេជ្ញាប្រឆាំងដាច់ខាតចំពោះឧបាយកលញុះញង់បង្កចលាចល បង្ករអស្ថិរភាពក្នុងសង្គម ដើម្បីរក្សាបាននូវសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕