General Commissariat of National Police
.

លោកអធិការនគរបាលខណ្ឌដង្កោ ដឹកនាំក្រុមការងារ​ ចុះទៅដល់ខ្នងផ្ទះរបស់គ្រួសារសពឈ្មោះ ញឹម សារ៉ាន់ (និវត្តជន) ដែល​បានទទួលមរណៈភាព

Loading

ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨.០០នាទី លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌដង្កោ បានដឹកនាំក្រុមការងារ​ចុះទៅដល់ខ្នងផ្ទះរបស់គ្រួសារសពឈ្មោះ ញឹម សារ៉ាន់ (និវត្តជន) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែល​បានទទួលមរណៈភាព កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ដើម្បីប្រគល់លិខិតចូលរួមរំលែកទុក្ខ និងថវិកា​បេឡាមរណ:សង្រ្គោះជូនគ្រួសារ​សពចំនួន៤.០០០.០០០រៀល របស់​ឯកឧត្ដម​ ឧត្តម​សេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ស.អ.ក​ រាជធានី​ភ្នំពេញ​ ស្ថិតនៅភូមិទួលសំបូរ សង្កាត់​ ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ៕