រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៤៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣៥គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១៨០គ្រឿង និងម៉ូតូ ២៥៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៦៩គ្រឿង, រថយន្តធំ ១ គ្រឿង, រថយន្តតូច ១៣៦គ្រឿង និងម៉ូតូ ២៣២គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២២ ថ្ងៃ ពីថ្ងៃទី១-២២ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៩,៦៦៦គ្រឿង, រថយន្តធំ ១៦១គ្រឿង, រថយន្តតូច ៣,២៨៩គ្រឿង, ម៉ូតូ ៦,២១៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៥០២គ្រឿង, រថយន្តធំ ១០៤គ្រឿង, រថយន្តតូច ២,៣៦៣គ្រឿង និងម៉ូតូ ៥,០៣៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕