ព្រៃវែង៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យមើលដំណើរការសាងសង់អគារសាលាមត្តេយ្យសិក្សា ជីផុច ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ស្ថិតក្នុងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង៕