General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ជួបសំណេះសំណាល ត្រួតពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញនូវវិធានការដល់កងកម្លាំងនគរបាល នៅស្រុកជាប់ព្រំដែនកម្ពុជា-ថៃ

Loading

បាត់ដំបង៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ អង្គភាពវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨១៧, អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក និងអធិការដ្ឋាននគរបាល ស្រុកសំពៅលូន នៅទីបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោក លេខ៨១៧ ស្ថិតនៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន និងចុះត្រួតពិនិត្យស្ថានភាព នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ រួមជាមួយនឹងការពិនិត្យកិច្ចការងារ នៅតាមប៉ុស្តិ៍ការពារព្រំដែនគោកទាំង១៤ ចំណុះឱ្យវរសេនាតូច នគរបាលការពារព្រំដែនគោក លេខ៨១៩ និង៨១៧ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង, ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន៕