General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត អញ្ជើញក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៥ និងប្រកាសតែងតាំងផ្ទៃក្នុង

Loading

កំពង់ឆ្នាំង៖ រសៀលថ្ងៃសុក្រ ០៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៥ និងប្រកាសតែងតាំងផ្ទៃក្នុង លោកនាយការិយាល័យ ៦នាក់ អធិការនគរបាលក្រុងស្រុកបីនាក់ ចុងបញ្ចប់កម្មវិធីលោកឧត្តមសេនីយ៍ទោតេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានប្រគល់ម៉ូតូ ដល់ការិយាល័យជំនាញខេត្តចំនួន១ ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំនួន២គ្រឿង និងអធិការនគរបាលក្រុង-ស្រុក ចំនួន ៤ រួមមាន៖១. អធិការស្រុកកំពង់លែងចំនួន២គ្រឿង។២. អធិការស្រុកទឹកផុសចំនួន២គ្រឿង។៣. អធិការស្រុកសាមគ្គីមានជ័យចំនួន២គ្រឿង។៤. អធិការក្រុងកំពង់ឆ្នាំងចំនួន២គ្រឿង។ សរុបម៉ូតូ១០គ្រឿង ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងជាប្រធានអង្គប្រជុំ
សមាសភាពចូលរួមមាន លោក – លោកស្រីស្នងការរង លោកស្រី អនុប្រធានការិយាល័យកណ្ដាល លោកនាយ-នាយរងការិយាល័យផ្នែករដ្ឋបាល លោកអធិការ – អធិការរងផែនសេនាធិការនគរបាលក្រុង – ស្រុក និងលេខាកត់ត្រា សរុបចំនួន១១៣នាក់៕