(រាជធានីភ្នំពេញ)៖ នៅថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកជំទាវ រស់ ច័ន្ទសោភា អនុប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងវិស័យមហាផ្ទៃតំណាង ឯកឧត្តម ហែម សុវត្ថិ ប្រធានក្រុមការងារ ស.ស.យ.ក អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងវិស័យមហាផ្ទៃ អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារ ស.ស.យ.ក. វិស័យមហាផ្ទៃ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅទីស្តីការក្រសួងមហាផ្ទៃ និងសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ៕