រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៨៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤១៨គ្រឿង, រថយន្តធំ ១៤គ្រឿង, រថយន្តតូច ១៧៥គ្រឿង និងម៉ូតូ ២២៩គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៤២គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ១៣០គ្រឿង និងម៉ូតូ ២០២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២០ ថ្ងៃ ពីថ្ងៃទី១-២០ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៨,៨៣៥គ្រឿង, រថយន្តធំ ១៥៦គ្រឿង, រថយន្តតូច ៣,០០៧គ្រឿង, ម៉ូតូ ៥,៦៧២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៨០២គ្រឿង, រថយន្តធំ ៩៩គ្រឿង, រថយន្តតូច ២,១៥៣គ្រឿង និងម៉ូតូ ៤,៥៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕