General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរណ៍ មកប្រទេសកម្ពុជា និងផ្សព្វផ្សាយផែនការការពារភ្ញៀវទេសចរណ៍ ដែលនឹងអញ្ជើញទេសចរណ៍នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មី

Loading

សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមជាមួយ ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរណ៍ មកប្រទេសកម្ពុជា និងផ្សព្វផ្សាយផែនការការពារភ្ញៀវទេសចរណ៍ ដែលនឹងអញ្ជើញទេសចរណ៍នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មី តាមប្រព័ន្ធបញ្ជូនរូបភាព និងសំលេង (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៕