General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញចូលរួមពិធីប្រគល់-ទទួល ឯកសណ្ឋាន លក្ខណៈសញ្ញាស័ក្កិ សម្ភារបន្ទាប់បន្សំ សម្ភារប្រើប្រាស់ សម្ភារការិយាល័យ គ្រឿងសង្ហារិម និងសម្ភារបច្ចេកទេស ជាគោលរបបរបស់កងកម្លាំងនគរបាលជាតិប្រចាំឆ្នាំ២០២៤ និងប្រេងម៉ាសុីនប្រចាំឆ្នាំ២០២៥

Loading

សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៧:០០នាទី លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមពិធីប្រគល់-ទទួល ឯកសណ្ឋាន លក្ខណៈសញ្ញាស័ក្កិ សម្ភារបន្ទាប់បន្សំ សម្ភារប្រើប្រាស់ សម្ភារការិយាល័យ គ្រឿងសង្ហារិម និងសម្ភារបច្ចេកទេស ជាគោលរបបរបស់កងកម្លាំងនគរបាលជាតិប្រចាំឆ្នាំ២០២៤ និងប្រេងម៉ាសុីនប្រចាំឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពីលោកវរសេនីយ៍ត្រី ទេស វាសនាបុត្រ អនុប្រធាននាយកដ្ឋានភស្ដុភារ និងសម្ភារបច្ចេកទេស នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ និងលោកអធិការនៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ផងដែរ ។

ក្នុងពិធីនោះដែលលោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ នាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស ដែលបានចាត់ក្រុមការងារ ដឹកជញ្ជូនសម្ភារខាងលើយកមកដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងតែងតែយកចិត្តទុកដាក់ជម្រុញនូវការងារផ្គត់ផ្គង់ទៅតាមតម្រូវការចាំបាច់របស់កងកម្លាំងនគរបាលជាតិ ក៏ដូចជាកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងមូល ៕