ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ យ៉ែម នៅ ស្នងការរង ផែនការងារធនធានមនុស្ស តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានគណៈកម្មការមូលដ្ឋាន បានអញ្ជើញសំណេះសំណាល និងប្រគល់ថវិកាសមាគមមិត្តនគរបាល ជូនក្រុមគ្រួសារសពមន្ត្រីនគរបាល ចំនួន០៣នាក់ ( មន្រ្តីនគរបាលមរណ: ចំនួន០១នាក់ ថវិកាចំនួន ៦,០០០,០០០រៀល និងសហព័ទ្ធមរណ: ចំនួន០២នាក់ ថវិកា ចំនួន៤,០០០,០០០រៀល) ដែលជាមន្ត្រីតាមបណ្តាការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌ៕