មណ្ឌលគិរី៖ នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ប៉ែន ផល្លី ស្នងការរងទទួល ដឹកនាំការងារការិយាល័យផ្សព្វផ្សាយអប់រំ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោសុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ។ អញ្ជើញចូលរួមសំណេះសំណាល ជាមួយសិស្សនិទ្ទេស A.B.C នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ឆ្នាំ២០២៤) ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងអស់លោក លោកស្រី នៅតាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្រ្តីរដ្ឋបាលសាលាខេត្ត លោកអភិបាលរងក្រុងនិងនៅតាមបណ្តាក្រុងស្រុកទាំង៥ និងមាតាបិតាសិស្ស , វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរីគ្រូបង្រៀន ថ្នាក់ទី១២ សរុប ចំនួន ១៦នាក់ ស្រី៨នាក់ ,សិស្សថ្នាក់ទី១២សរុបចំនួន ២៥២នាក់ ស្រី១២៩នាក់ ,សិស្សជាប់និទ្ទេស B សរុប ចំនួន ១១នាក់ស្រី ៧នាក់ ,សិស្សជាប់និទ្ទេស C សរុបចំនួន ៥៧នាក់ ស្រី ៣០នាក់ ,សិស្សវិទ្យាល័យ ហ៊ុន សែន កែវសីមា សិស្សជាប់និទ្ទេស A ចំនួន ០១នាក់ ស្រីគ្មាន វិទ្យាល័យ ហ៊ុន សែន កោះញែក សិស្សជាប់និទ្ទេស A ចំនួន ០២នាក់ ស្រី០១នាក់ ,ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត លោកបានឧបត្ថម្ភថវិកាទៅដល់សិស្ស ដែលទទួលបាននិទ្ទេស A ក្នុង ០១នាក់ ទទួលបានថវិកាចំនួន៤,០០០,០០០៛ (បួនលានរៀល) ចំណែកឯលោកគ្រូ អ្នកគ្រូ និងសិស្សដែលទទួលបាននិទ្ទេស C ទទួលបានថវិកាមួយចំនួនផងដែរ ដែលបានចូលរួមពិធីសំណេះ សំណាលបានប្រព្រឹត្តិធ្វើឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី៕