General Commissariat of National Police
.

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលើកដំបូង 

Loading

រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលើកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ ដំណើរការក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបានបង្កើតឡើងនៅថ្ងៃ៥ ខែសីហា ឆ្នាំ១៩៩៤ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។ 

ជាលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត ដោយ ក.អ.ក.៖

១/ ចំនួន ២៦៨គម្រោង ឆ្នាំ២០២៣ កើនដល់ចំនួន ៤១៤គម្រោងឆ្នាំ២០២៤ ស្មេីនឹងកើនឡើង  ១៤៦គម្រោង = ៥៤%

២/ ទុនវិនិយោគ ៤,៩២៧លានដុល្លារ ឆ្នាំ២០២៣ កេីនដល់ចំនួន ៦,៩០០លានដុល្លារ ស្មើនឹងកើនឡើង ១,៩៧៣លានដុល្លារ = ៤០%។