General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៩ ធ្នូ ចំនួន ១៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែធ្នូ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន ៖

+ជួញដូរ ៤ករណី ឃាត់ ២៤នាក់(ស្រី ៥នាក់)

+ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៩នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់) ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែធ្នូ រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៣១០៥,៧៨ក្រាម។

-កេតាមីន(Ke)= ១,៥៦ក្រាម។

លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៧អង្គភាព

១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២៥១២,៣២ក្រាម និងKe ១,៥៦ក្រាម។

៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៤ក្រាម។

៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៤៧ក្រាម។

៥ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៨០ក្រាម។

៦ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៨,៦៥ក្រាម។

៧ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ៤៥៩,០៣ក្រាម។

កងរាជអាវុធហត្ថ ៖ ២អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,៣៤ក្រាម។

២ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១៣នាក់ ស្រី ៣នាក់ ចាប់យកIce ៨៩,៦៣ក្រាម ៕