General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ជួបសំណេះសំណាលត្រួតពិនិត្យការងារនិងដាក់ចេញនូវវិធានការដល់កងកម្លាំងនគរបាលនៅស្រុកជាប់ព្រំដែនកម្ពុជា-ថៃ

Loading

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមដោយលោក លោក ស្រីជាស្នងការរង បានជួបសំណេះសំណាល ជាមួយកងកម្លាំងនគរបាលដែលកំពុងបំពេញភារកិច្ចនៅស្រុកជាប់ព្រំដែន កម្ពុជា-ថៃ ដែលក្នុងនោះមានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៩ និងកម្លាំងក្នុងអធិការដ្ឋាននគរបាលស្រុកកំរៀង ។

កិច្ចសំណេះសំណាល នេះលោកឧត្តមសេនីយ៍ទោ ស្នងការបានត្រួតពិនិត្យមើល អំពីសកម្មភាពការងារ របស់អង្គភាពខាងលើនាពេលកន្លងមកពិសេសបញ្ហាប្រឈម និងបានដាក់ចេញនូវវិធានការមួយ ចំនួន ដល់កងកម្លាំងនគរបាលនៅទីនោះដើម្បីអនុវត្ត ធ្វើយ៉ាងណាឱ្យការងារប្រចាំថ្ងៃ ប្រកបដោយប្រសិ ទ្ធិភាពខ្ពស់ និងទទួលបានលទ្ធផលល្អ ។

បន្ទាប់ពីសំណេះសំណាលផ្តាំផ្ញើ និងដាក់ចេញនូវវិធានការរួចមក លោកឧត្តមសេនីយ៍ទោ ស្នងការបាន បន្តចុះទៅដល់ប៉ុស្តិ៍នគរបាលការពារព្រំដែន ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៩ ដើម្បីបានឃើញផ្ទាល់នូវទិដ្ឋភាពនិងសកម្មភាពដែលកន្លងទៅ កងកម្លាំងនគរបាល នៅទីនោះបានសហការជាមួយអង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធក្នុងភូមិសាស្រ្តទទួលខុសត្រូវ លេីកិច្ចការពារបាននូវបូរណភាពទឹកដី បង្ការទប់ស្កាត់និងបង្រ្កាប នូវរាល់អំពើល្មើសច្បាប់ ដែលកើតមាននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕