General Commissariat of National Police
.

តំណាងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ រៀបចំពិធីប្រគល់-ទទួល ថវិកាគោលនយោបាយរបស់សមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារសពមន្ត្រីនគរបាលបំរើការងារមរណ មន្ត្រីនគរបាលចូលនិវត្តន៍មរណ និងគ្រួសារមន្ត្រីនគរបាលមរណភាព

Loading

ខេត្តកំពត ៖ ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៨ និង០០នាទីព្រឹក នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីប្រគល់-ទទួល ថវិកាគោលនយោបាយរបស់ សមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារសពមន្ត្រីនគរបាលបំរើការងារមរណចំនួន ០៣ និងមន្ត្រីនគរបាលចូលនិវត្តន៍មរណចំនួន ០៣នាក់ និងគ្រួសារមន្ត្រីនគរបាលមរណភាព ០១ នាក់។ ទឹកប្រាក់សរុបមានចំនួន ៣៨.០០០.០០០៛ (សាមសិបប្រាំបីលានរៀល) ។

ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី  ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានវត្តមានអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យ បុគ្គលិក ។ 

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី ឡុង គីម បានសំដែងនូវការ ដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលខិតខំបំពេញ ភារកិច្ចជូនជាតិមាតុភូមិ  និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក និងបានពាំនាំពាក្យផ្តាំផ្ញើរបស់ លោកឧត្តមសេនីយ៍ទោ ស្នងការ ជូនដល់បងប្អូន ក្រុមគ្រួសារមន្ត្រីនគរបាល ដោយបន្តយកចិត្តទុកដាក់ អប់រំកូនចៅ និងថែរក្សា សុខភាព  អនាម័យ ដើម្បីជៀសវាងឆ្លងនូវជំងឺផ្សេងៗ៕