ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបន្តដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្ត ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបបទល្មើស ការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង (កម្ពុជា) និងកងទ័ពការពារព្រំដែនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំឆ្នាំ២០២៤។
ក្នុងពិធីនេះភាគីវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ដាម ហ្វាងង៉ាត មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តឡុងអាន និងប្រតិភូ ជាច្រើនរូបទៀត៕