General Commissariat of National Police
.

កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បន្តចេញល្បាតចល័តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន  

Loading

ខេត្តស្វាយរៀង ៖ នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានបន្តដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

កម្លាំងប្រចាំការនៅអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ ព្រមទាំងប្រជាការពារ ចេញល្បាតចល័តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្វាយជ្រំ និងត្រៀមអន្តរាគមន៍ពេលមានសភាពការណ៍កើតឡើងជាយថាហេតុ។

សូមបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារៈមានការប្រុងប្រយ័ត្នកុំឱ្យបាត់បង់។

លេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលស្រុក 097 778 0087 សូមអរគុណ ។