ខេត្តស្វាយរៀង ៖ នៅរសៀល ថ្ងៃអង្គា រ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៤ និង៣០នាទី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក និងជាប្រធាន ស.អ.ក ស្រុកស្វាយជ្រំ បានដឹកនាំក្រុមការងារ ស.អ.ក ស្រុកស្វាយជ្រំ និងសហការី នាំយកថវិកាបេឡាមរណ:សង្គ្រោះជូនដល់គ្រួសារ ស.អ.ក ឈ្មោះ ស៊ិន សាមិត ភេទស្រី អាយុ ៨១ឆ្នាំ នូវទឹកប្រាក់ចំនួន ៤.០០០.០០០៛ (បួនលានរៀល) ដែលបានទទួលមរណ:ភាពកាលពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង៣០នាទី ដោយជរាពាធ អ្នកទទួលឈ្មោះ ស៊ិន ចរិយា ភេទស្រី អាយុ ៣៥ឆ្នាំ ត្រូវជាចៅ មានទីលំនៅ ភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
នៅល្ងាចថ្ងៃ.ខែ.ឆ្នាំដដែល វេលាម៉ោង១៥ និង៥០នាទី ក្រុមការងារ ស.អ.ក ស្រុកស្វាយជ្រំ ដឹកនាំដោយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក និងជាប្រធាន ស.អ.ក ស្រុកស្វាយជ្រំ និងសហការី បាននាំយកថវិកាបេឡាមរណ:សង្គ្រោះជូនដល់គ្រួសារ ស.អ.ក ឈ្មោះ នួន ផាន់ ភេទប្រុស អាយុ៦២ ឆ្នាំ នូវទឹកប្រាក់ចំនួន ៤.០០០.០០០៛ (បួនលានរៀល) ដែលបានទទួលមរណ:ភាពកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២២ និង១០នាទី ដោយរអិលជើងដួលក្នុងបន្ទប់ទឹក អ្នកទទួលឈ្មោះ នួន សុភ័ន ភេទស្រី អាយុ៣៩ ឆ្នាំ ត្រូវជាកូន មានទីលំនៅ ភូមិឃ្មត់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕