ខេត្តកំពង់ធំ៖ អនុវត្តតាមគោលការណ៍ យ៉ាងតឹងរឹងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដាក់ចេញនូវផែនការយ៉ាងម៉ឹងម៉ាត់បំផុត ដល់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាល
ត្រូវបន្តពង្រឹងគោលនយោបាយ”ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព” ដើម្បីធានា ភាពសុខដុមរមនា ជូនប្រជាពលរដ្ឋ ។
បន្ទាប់ពីទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងក្មេងទំនើង បង្ហោះវីដេអូ បំពុលសង្គម លោកឧត្តមសេនីយ៍ទោ
ហេង សុផល ស្នងការនគរបាលខេត្ត បញ្ជាឲ្យលោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចុះស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៨នាក់ នៅវេលាម៉ោង ១០ និង ០០ នាទី នាថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៤ ដែលបានបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសបុក ដោយប្រើដាវ កាំបិតសំញ៉ែង ធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម កាលពីយប់ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០២៤ នៅភូមិ ទំអរ ឃុំទំរីង ស្រុកសណ្តាន់ ដែលមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ញ៉ច ឃួន ភេទ ប្រុស អាយុ ១៦ ឆ្នាំ។
២.ឈ្មោះ ម៉េត កឺ ភេទ ប្រុស អាយុ ១៧ ឆ្នាំ។
៣.ឈ្មោះ វន សោម ភេទ ប្រុស អាយុ ១៧ ឆ្នាំ។
៤.ឈ្មោះ ញ៉ុច សីហា ភេទ ប្រុស អាយុ ១៧ ឆ្នាំ។
៥.ឈ្មោះ ជី ម៉ៅ ភេទ ប្រុស អាយុ ១៦ ឆ្នាំ។
៦.ឈ្មោះ ហឿន សុខហាវ ភេទ ប្រុស អាយុ ១៦ ឆ្នាំ។
៧.ឈ្មោះ កែម គា ភេទ ប្រុស អាយុ ១៧ ឆ្នាំ។
៨.ឈ្មោះ ញៀច ផាត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ។
ជនក្មេងទំនើងទាំងអស់នេះរស់នៅភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត កសាងសំនុំរឿងដើម្បីអនុវត្តន៍ តាមច្បាប់ ៕