General Commissariat of National Police
.

ពិធីបើកសន្និបាតបូកសរុបសភាពការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត

Loading

ខេត្តកំពត ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំពិធីបើកសន្និបាតបូកសរុបសភាពការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង លោក នាយ ការិយាល័យជំនាញ លោកអធិការ អធិការរងក្រុង/ស្រុកទាំង៩ និងលោក នាយប៉ុស្តិ៍នគរបាលទាំង៩៣។

ជាកិច្ចចាប់ផ្តើមបើកសន្និបាត លោកវរសេនីយ៍ឯក ដាន វុត្ថា ស្នងការរងផែនការងារសេនាធិការ បានអានរបាយការណ៍បូកសរុបលទ្ឋផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ ជូនអង្គពិធី។
បន្ទាប់មកលោកអធិការក្រុងកំពត លោកអធិការស្រុកទឹកឈូ លោកស្នងការរង ផែនការងារសណ្តាប់ធ្នាប់ លោកស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន និងលោកស្នងការរងផែនការងារព្រហ្មទណ្ឌ បានឡើងធ្វើបទអន្តរាគមន៍ ជូនគណៈអធិបតី។

ចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បូកសរុប ណែនាំដល់កងកម្លាំងទាំងអស់បន្តយកចិត្តទុកដាក់ក្នុងការបង្ការបង្រ្កាបរាល់បទល្មើសផ្សេងៗ។ ពិសេសបញ្ហាគ្រឿងញៀន និងក្មេងទំនើង៕