ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងនគរបាលខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន០៣ គ្រួសារ ÷
១/លោកស្រី ឡាន់ សាវ៉េន ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក សេក ចាន់ ឋានៈមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលដារ នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយជម្ងឺថ្លើម និងទឹកនោមផ្អែម នូវថវិកាចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល) ។
២/លោកស្រី ហុង សុខខេង ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក ថោង អ៊ីម ឋានៈអតីតនាយផ្នែកសង្រ្គោះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង (បច្ចុប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយជម្ងឺលើសសម្ពាធឈាម នូវថវិកាចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល) ។
៣/លោកស្រី ឆាយ គឹមអេង ត្រូវជាភរិយារបស់សព លោកព្រិន្ទបាលឯក គង់ សារឿនឋានៈអតីតមន្ត្រី អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង (បច្ចុប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយជម្ងឺរលាកសួត និងទឹកនោមផ្អែម នូវថវិកាចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល) ។