រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៧៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៦៥គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ៧៨គ្រឿង និងម៉ូតូ ២៨១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៧៥គ្រឿង, រថយន្តធំ ៦ គ្រឿង, រថយន្តតូច ៤៤គ្រឿង និងម៉ូតូ ២២៥គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៧ ថ្ងៃ ពីថ្ងៃទី១-១៧ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៧,៤០៣គ្រឿង, រថយន្តធំ ១៣២គ្រឿង, រថយន្តតូច ២,៥២១គ្រឿង, ម៉ូតូ ៤,៧៥០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៦៥៦គ្រឿង, រថយន្តធំ ៨២គ្រឿង, រថយន្តតូច ១,៧៩៧គ្រឿង និងម៉ូតូ ៣,៧៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕