ខេត្តឧត្ដរមានជ័យ ៖ ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី រៀម សរ ស្នងការរង ផែនការងារសេនាធិការ លោកឧត្ដមសេនីយ៍ត្រី ឡុង សុគន្ធ ស្នងការរង លោកឧត្ដមសេនីយ៍ត្រី ពុទ្ធិ ង៉ុប ស្នងការរង លោកឧត្ដមសេនីយ៍ត្រី សម ពិសាល ស្នងការរង បានអញ្ជើញដឹកនាំកម្លាំងចូលរួមពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងខេត្តឧត្ដរមានជ័យ. ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក កែម សារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្ដិការទី៥ និង ឯកឧត្ដម អ៊ុន សុភ័ក្រ អភិបាលរង នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ តំណាង ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នៅសាលប្រជុំសាលាខេត្ដឧត្ដរមានជ័យ ។