ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ អធិការ ដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើសនិ្នសីទសារព័ត៌មាន បង្ហាញមុខក្រុមក្មេងទំនើងដែលមានរហស្សនាមថា(D 4ហៅថាឆ្កែ៤) ក្រុមក្មេងទំនើងទាំងនេះហើយ ដែលបានធ្វើសកម្មភាពហិង្សាដោយចេតនាដេញគ្នាចូលកាប់បំផ្លាញម៉ូតូយ៉ាងសាហាវបំផុតនៅក្នុងបុរីHP កាល ពីវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោត្រូវបានមហាជនបង្ហោះព្រោងព្រាតនៅក្នុងបណ្ដាញសង្គម។ ក្រោយពីទទួលពាក្យបណ្តឹង និងមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយឯកឧត្តម ឧត្តមសេនី យ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរ បាលរាជធានីភ្នំពេញ និងមានការបញ្ជាដឹកនាំដោយផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក ជឹម ស៊ីថា ជាអធិ ការខណ្ឌដង្កោ និងសមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលព្រៃស ព្រមទាំងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង ហុកសែ ជាអធិ ការរងសហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រឹតស្រាល នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ចាប់ឃាត់ខ្លួនបានក្រុមក្មេងទំនើងជាជន សង្ស័យចំនួន៧នាក់ នៅវេលាម៉ោង១៣រសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីយប់ថ្ងៃកើតហេតុ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនី យ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរ បាលរាជធានីភ្នំពេញ ថ្ងៃនេះយើងបានបង្ហាញលទ្ធផលការងាររបស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា ជាអធិការខណ្ឌបានសហការជាមួយការិយាល័យព្រហ្មទ័ណ្ឌកំរឹតស្រាល និងមានការចង្អុលបញ្ជាផងដែរពីសំ ណាក់លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ជាស្នងការរង ហើយនៅព្រឹកថ្ងៃទី១៧ធ្នូនេះ សមត្ថកិច្ចយើងបានធ្វើ ការបង្ហាញក្រុមជនសង្ស័យចំនួន៧នាក់ ជាក្មេងទំនើង បង្កហិង្សាចូលកាប់ម៉ូតូរបស់ជនរងគ្រោះយកស្លាកលេខម៉ូតូចំនួន២ ហើយក្រោយមកសមត្ថកិច្ចយើងក៏បានសហការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់តែម្តងចំនួន៧នាក់នេះ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្តថា ក្នុងរយៈពេលតែ១០ម៉ោងប៉ុណ្ណោះក្រោយកើតហេតុ និងទទួលបាន បញ្ជាពីឯកឧត្តមស្នងការភ្លាម គឺលោកវរសេនីយ៍ឯក ជឹម ស៊ីថា បានដឹកនាំចុះស្រាវជ្រាវឃាត់ខ្លួនបានជាបន្ត បន្ទាប់។ នេះជាកិច្ចការងាររហ័សបំផុតរបស់សមត្ថកិច្ច យើងដែលមានភាពវៃឆ្លាតកំណត់បាននូវមុខសញ្ញាភ្លាមហើយឈានដល់បង្ក្រាបតែម្តង។
លោកបន្តថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ សមត្ថ កិច្ចយើងបានបង្រ្កាបក្រុមក្មេងទំនើងបាន៣១ករណី ក្នុងចំណោម៣២ករណី និងជនសង្ស័យ១៤៤នាក់ សមត្ថកិច្ចយើងបានកសាងសំណុំរឿងបញ្ជូនទៅតុលា ការ។
ដោយឡែកលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការដឹកនាំបង្ក្រាបក្រុមក្មេងទំនើងបណ្តាភូមិសាស្ត្រនិមួយៗនេះ។ លោកថា ក្រោយពីប៉ុស្តិ៍រដ្ឋបាលនគរបាលព្រៃស ទទួលបានព័ត៌មានពីជនរងគ្រោះថាមានក្រុមក្មេងទំនើង១ក្រុមបានចូលមកវាយម៉ូតូរបស់ខ្លួនដល់ក្នុងផ្ទះសំណាក់ដែលគាត់ជួលស្នាក់នៅ។ ក្រោយមកម៉ោងជិត១០ព្រឹកថ្ងៃទី១៥ធ្នូ សមត្ថកិចយើងក៏បានបង្ក្រាបបានម្នាក់នៅជិតវត្តសំបួរនាំមកសួរនាំនៅប៉ុសិ៍្តរដ្ឋបាលព្រៃស បន្ទាប់មកសមត្ថ កិច្ចក៏បានសហការឈានដល់ឃាត់ខ្លួនបានជាបន្ត បន្ទាប់ចំនួន៧នាក់ នៅម្តុំទួលពង្រនេះតាមចម្លើយសារភាព។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនក្រុមនេះបានហើយជនរង គ្រោះម្ចាស់ម៉ូតូមានឈ្មោះ សុខ ស្រីណែត ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់អនឡាញ ស្នាក់នៅផ្ទះកើត ហេតុ បានមកចង្អុលថាពិតជាក្រុមនេះមែន។ ហើយក្រុមជនសង្ស័យនេះក៏បាននិយាយថា ពួកគេមានរហស្សនាម(D4ហៅថាឆ្កែ៤) និងមានការចងក្រងជាផេគផងដែរ ងាយស្រួលពួកគេទាក់ទងគ្នារ។ លោកថា ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចយើងនឹងមិនរាថយទេ នឹងដឹកនាំបង្ក្រាបឲ្យអស់ឬសគល់ តាមការដាក់បទ បញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕