ខេត្តមណ្ឌលគិរី ÷ នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្ត លេខ.១៥៥៥ ផ ក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ស្នង ការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ស្ដីពីការចុះវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យគ្រប់គ្រងជនបរទេស ,លោក លោកស្រីនាយ នាយរងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ,លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគី ទាំង៣ លោកនាយ នាយរងមន្ត្រីការិយាល័យអត្តសញ្ញាណប័ណ្ណ លោកអធិការក្រុងស្រុកទាំងប្រាំ និងលោកនាយប៉ុស្តិ៍រដ្ឋបាល ឃុំ/សង្កាត់ទាំង២១ដែលបានចូលរួមសរុប ចំនួន ១២៣នាក់(ស្រី១៥នាក់)-ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតិឱ្យ លោក ឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងទទួលទទួលផែនការងារអន្តោប្រវេសន៍បានឡើងអានផែនការ លេខ១៥៥៥ ផក របស់ស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី ស្ដីពីការចុះត្រួតពិនិត្យ វត្តមានស្នាក់នៅ របស់ជនបរទេសក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
លោកវរសេនីយ៍ឯក ស្រ៊ី ថា នាយការិយាល័យគ្រប់គ្រងបរទេសបានឡើងអានរបាយការណ៍សង្ខេប ផែនការអនុវត្តស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសខេត្តមណ្ឌលគិរី។ មុននិងបញ្ចប់លោក ឧត្តមសេនីយ៍ទោស្នងការ លោកសូមជូនពរដល់កម្លាំងទាំងអស់សូមជួបប្រទះ តែពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕