General Commissariat of National Police
.

កម្លាំងនគរបាលចរាចរណ៍ ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះនៅពេលយប់តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី

Loading

ខេត្តមណ្ឌលគិរី ៖ នៅយប់នៅថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ចាន់ ទិត្យ ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ បានដឹកនាំមន្រ្តីនគរបាលក្រោមឧិវាទចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យសារធាតុញៀន និងអនុវត្តអនុក្រឹត្យលេខ៣៩ ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលតាមបណ្តាក្រុងស្រុក និងកម្លាំង ក្រុមចម្រុះខេត្តកម្លាំងជំនាញបានអនុវត្តចំនួន០២ គោលដៅ ក្នុងខេត្ត ប្រើប្រាស់កម្លាំងសរុបចំនួន ២១នាក់ ៖ កម្លាំងការិយាល័យចរាចរណ៍ខេត្ត ០៥នាក់, កម្លាំងសណ្តាប់ធ្នាប់ ស្រុក ០៧នាក់, កម្លាំងអន្ដរាគមន៍ ០៨នាក់, កម្លាំងការិយាល័យអាវុធជាតិផ្ទុះ ០១នាក់ ។

ជាលទ្ធផលកិច្ចប្រតិបត្តិការត្រួតពិនិត្យរួមមាន ៖

-រថយន្តបាន ៤៣គ្រឿង, រថយន្តធំ ០៦គ្រឿង កម្លាំងជំនាញបានត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្មាន ។
-ម៉ូតូគ្មានមួកចំនួន ០៩គ្រឿង ការិយាល័យជំនាញចរាចរណ៍បានណែនាំអប់រំប្រជាពលរដ្ឋឱ្យពាក់មួកសុវត្ថិភាពឡើងវិញ។
-ត្រួតពិនិត្យរកគ្រឿងផ្ទុះ គ្មាន ។
-ករណីផ្សេងៗ ៖ រថយន្តធំ រថយន្តតូច និងម៉ូតូតាំងភ្លើងពណ៌ គ្មាន ។ 

កម្លាំងជំនាញចរាចរណ៍ផ្លូវគោក បានអប់រំប្រជាពលរដ្ឋធ្វើដំណើរក្នុងស្ថានភាពស្រវឹង (មានជាតិអាកុល) គ្មាន, ខ្សែក្រវ៉ាត់, ប្រើប្រាស់ស៊ីម៉ាំងកែច្នៃ គ្មាន, រថយន្តខុសលក្ខណៈបច្ចេកទេស (តទ្រុង) រថយន្តដឹកសម្ភារៈសំពីងសំពោង គ្មាន, ក្មេងទំនើង គ្មាន ៕