General Commissariat of National Police
.

លោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​​ អញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំផ្សព្វផ្សា​យស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅជន​ប​រ​ទេសក្នុង​ព្រះរាជាណាចក្រកម្ពុជា​ និងប្រកាសសមា​សភាពក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេស​ នៅ​ក្នុងភូមិសាស្រ្ដខេត្ដ​កំពង់ស្ពឺ

Loading

ខេត្តកំពង់ស្ពឺ​ ៖​ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅរដ្ឋបាលខេត្ដកំពង់ស្ពឺ​ បន្ទប់ប្រជុំ​វុី​សំ​ណាង ក្រុមការងារ​ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ ក្រ​សួងមហា​ផ្ទៃ​ អញ្ជើញ​ផ្សព្វផ្សាយ​ លិខិតបង្គាប់ការលេខ​៦០៤​ លល​ប និងផែនការអនុវត្តលេខ​០០៣ផក​ របស់ក្រសួងមហារផ្ទៃ​ ស្តីពីការចុះត្រួតពិនិត្យ​វត្តមានស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុ​ជា​ និង​ប្រកាសសមាសភាពក្រុ​ម​ប្រតិ​បត្តិការត្រួត​ពិនិ​ត្យជនបរទេស​ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ។ 

កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ក្រោមអធិបតីភាព​ ឯកឧត្តម​ នាយឧត្ដម​សេនី​យ៍​ ឃុន​ សំបូរ​ អគ្គនាយក​រង​ នៃអគ្គនាយក​ដ្ឋាន​អ​ន្ដោ​ប្រវេសន៍​ ក្រសួងមហា​ផ្ទៃ​ លោក​ សុឹម​ រតនៈ​ អភិបាល​រង​ខេត្ត​កំពង់ស្ពឺ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម​ ប​ណ្ឌិ​ត​ ជាម​ ច័ន្ទ​សោភ័ណ្ឌ​ អភិបាល​ខេត្ត​កំពង់​ស្ពឺ​  ដោយមាន​ការអញ្ជេីញ​ចូលរួម​ពី​សំណាក់​ លោកឧត្តមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បាល​ខេត្ត​កំព​ង់ស្ពឺ​ ក្រុមការងារ​មកពី​ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ ក្រសួងមហា​ផ្ទៃ​ លោកឧត្តមសេនីយ៍​ វរសេនីយ៍​ ជា​ស្នងការរង​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ លោកអនុប្រធាន​ សាលាដំបូងខេត្ដ​កំព​ង់ស្ពឺ​ លោក​មេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ​មានមូលដ្ឋាន​ក្នុងខេត្ត​កំពង់​ស្ពឺ​ លោ​កប្រធាន​ ម​ន្ទីរ​ជំនាញ​ ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​​ លោ​ក​ លោកស្រី​ នាយ​-​នា​យរង​ការិយាល័យ​ ផែនអន្ដោប្រ​វេសន៍​​ ផែន​អត្ដសញ្ញា​ណ​កម្ម​ លោកអភិបាល​រង​ ក្រុ​ង​ ស្រុក​ លោកអធិការនគរបាលក្រុង​ ស្រុក​ លោក​អធិ​ការ​រង​ នគរបាល​ផ្នែកអ​ន្ដោ​ប្រវេសន៍​ លោ​កមេ​ឃុំ​ ចៅសង្កាត់​ លោកនាយប៉ុស្ដិ​ នគរបាល​រដ្ឋ​បា​ល​ ចំ​ណុះអធិការដ្ឋាន​នគរបាល​ក្រុង​ ស្រុក​ ទាំ​ង៩​ ព្រមទាំ​ង​អស់លោក​ លោកស្រី​ ម​កពី​វិស័យ​ឯកជន​ សហគ្រា​ស​ រោងចក្រ​ មួយចំនួន​ដែលមានការពាក់ព័ន្ធ​៕