ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយអនុវត្តតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឆម សុខុម នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដឹកនាំលោកនាយរងការិយាល័យ ទៅសួរសុខទុក្ខ និងបាននាំយកថវិការបស់លោកឧត្ដមសេនីយ៍ទោ ស្នងការ និងថវិកាបងប្អូនក្នុងការិយាល័យយកទៅប្រគល់ជូនលោកវរសេនីយ៍ទោ រីម លន់ នាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ជាមួយនេះបានចាត់ តាំង លោកវរសេនីយ៍ទោ សុខ សឿន នាយរងការិយាល័យ ទៅសួរសុខទុក្ខ និងបាននាំយកថវិកា របស់លោកឧត្ដមសេនីយ៍ទោ ស្នងការ និងថវិកាបងប្អូនក្នុងការិយាល័យជូនលោកអនុសេនីយ៍ឯក គឹម ដាវិត មន្ត្រីនគរបាលការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជាដែលដែលមានជម្ងឺឡើងសម្ពាធឈាម កំពុងសម្រាកព្យាបាល នៅបន្ទប់ជួលស្ថិតនៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕