ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាល លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យបានចាត់តាំងកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ធ្វើបទបង្ហាញស្តីពីការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យរបៀបជួយសង្គ្រោះជនរងគ្រោះ ចេញពីកន្លែងកើតហេតុកំពុងឆេះ ពីរបៀបពន្លត់ធុងហ្គាសដោយប្រើបំពង់ពន្លត់អគ្គិភ័យ និងរបៀបចាក់ប្រេងដុតក្នុងធុងដោយការគ្របភួយ ដែលបទបង្ហាញនេះធ្វើនៅសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តបាត់ដំបង ដោយមានអ្នកចូលរួមចំនួន ៤៩០នាក់៕